បរទេស៖ នាយប់ថ្ងៃ សៅរិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញ ក្រុមម្ចាស់ផ្ទះ Manchester City បានបើកទ្វាកីឡដ្ឋាន Etihad Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Fulham នៅក្នុងការប្រកួតសប្តាហ៍ទី ១៤ នៃក្របខណ្ឌ Premier League។
ជាការពិតណាស់ ជំនួបនៃក្រុមទាំង ២ យប់មិញពិតជាតឹងតែងមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមម្ចាស់ផ្ទះ Man City នៅតែធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Fulham ក្នុងលទ្ធផល ២-១។
ក្នុងនោះ ២ គ្រាប់របស់ Man City គឺរកបានដោយកីឡាករ ២ រូបផ្សេងគ្នា ដោយគ្រាប់ទី ១ រកបានដោយ Julian Alvarez នៅនាទីទី ១៦ និងគ្រាប់ទី ២ រកបានដោយ Erling Haaland នៅនាទីទី ៩០+៥ (P), ដោយឡែក ១ គ្រាប់របស់ Fulham គឺរកបានដោយកីឡាករ Andreas Pereira នៅនាទីទី ២៨ (P)។
គួរបញ្ជាក់ថា Man City បច្ចុប្បន្នបានហក់ឡើងមកឈរនៅកំពូលតារាងបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៣ ប្រកួតពួកគេឈ្នះ ១០ ស្មើ ២ និងចាញ់ ១ មាន ៣២ ពិន្ទុក្នុងដៃ, ចំណែក Fulham វិញ បច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ៨ ក្រោយឆ្លងកាត់ ១៤ ប្រកួតពួកគេឈ្នះ ៥ ស្មើ ៤ និងចាញ់ ៥ មាន ១៩ ពិន្ទុ៕
សូមទស្សនាវីដេអូខាងក្រោម៖