អឺរ៉ុប៖ ខ្សែប្រយុទ្ធកំពុងឡើងកូដErlingHaaland របស់ក្រុម BorussiaDortmund ធ្លាប់បានទម្លាយថាបានចាត់ទុក Cristiano Ronaldo ជាកីឡាករគំរូហើយរូបគេបានក្លាយជាកីឡាករបាល់ទាត់ ក៏ដោយសារតែខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះដែរ។ការលើកឡើងរបស់ Haaland បែបនេះត្រូវបានផ្ទុះឡើងសារជាថ្មី ចំពេលមានពាក្យចចាមអារ៉ាម ថាក្លិប Manchester United ចង់បានខ្សែប្រយុទ្ធរូបនេះ។
ជាការពិតណាស់ Haaland ទើបមានវ័យ២១ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែតាមរយៈគុណភាពបញ្ចប់ទីដ៏ល្អរបស់គេបានធ្វើក្លិបធំៗក្នុងតំបន់អឺរ៉ុបចាប់អារម្មណ៍ រួមមានដូចជា RealMadrid, Barcelona, Manchester City និងManchester United ជាដើម។
ជាក់ស្ដែង លោក RalfRangnick គ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់ក្លិបបិសាចក្រហមមានការចាប់អារម្មណ៍ខ្លាំង ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិន័រវែសរូបនេះមកកាន់ទឹកដី Old Trafford។ManUnited ក៏នឹងត្រូវចំណាយប្រាក់ប្រហែល៧៥លានអឺរ៉ូ (៨៥លានដុល្លារ) ដែលជាតម្លៃផ្ដាច់កុងត្រាពីក្លិប Dortmund។
ទន្ទឹមនឹងនេះ Man Unitedអាចប្រើប្រាស់វត្ដមានរបស់ Ronaldo ក្នុងការលួងលោម Haaland ឲ្យមកទឹកដីអង់គ្លេសផងដែរ ពីព្រោះរូបគេធ្លាប់បានសារភាពជាសាធារណៈថាចូលចិត្ដ Ronaldo ហើយពាក្យសម្ដីដែលHaalandបាននិយាយនោះ ទើបត្រូវបានលេចឡើងម្ដងទៀតនៅលើអ៊ីនធឺណេត។
Haaland បាននិយាយថា៖
ប្រភព៖ sportskeeda