មិនរង់ចាំយូរ! ឆ្លៀតឱកាស R.Madrid ចង់វ៉ៃចេញ Arsenal ត្រៀមដាក់សំណើទិញខ្សែបម្រើរូបនេះផ្ដាច់តែម្ដង - TrueID

មិនរង់ចាំយូរ! ឆ្លៀតឱកាស R.Madrid ចង់វ៉ៃចេញ Arsenal ត្រៀមដាក់សំណើទិញខ្សែបម្រើរូបនេះផ្ដាច់តែម្ដង

April 3, 2021

អឺរ៉ុប៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា​ក្លិបកាំភ្លើងធំ Arsenal កំពុងត្រៀមដាក់សំណើផ្ទេរយកខ្សែបម្រើវ័យក្មេងMartin Odegaard ស្របពេល Real Madrid ក៏មានបំណងបញ្ចេញរូបគេ ដើម្បីប្រមូលថវិការ ទិញយកខ្សែប្រយុទ្ធកំពុងឡើងកូដErling HaalandKylian Mbappe

ខ្សែបម្រើសញ្ជាតិន័រវែស វ័យ២២ឆ្នាំបានមកចូលរួមជាមួយ​ Arsenal ក្នុងកិច្ចសន្យាខ្ចីជើងកាលពីខែមករា ឆ្នាំ២០២១​កន្លងទៅ ខណៈគិតមកទល់ពេលនេះ គេបង្ហាញខ្លួនក្នុងក្រុមលោក MikelArteta បាន១២ប្រកួត ក្នុងនោះរកបាន២គ្រាប់។

ជាមួយគ្នានេះ បើតាមសេចក្ដីរាយការណ៍កាលពីពេលថ្មីៗកន្លងទៅ Odegaard ស្ថិតក្នុងចំណោមកីឡាករទាំង៩រូប ដែល Real Madridគ្រោងបញ្ចញដើម្បីប្រមូលលុយទិញ  Haaland ឬ Mbappe ដោយខ្សែប្រយុទ្ធទាំងពីរ ក្នុងម្នាក់មានតម្លៃខ្លួនអាចនឹងលើស១៥០លានផោនឯណោះ។

យោងតាមការចុះផ្សាយរបស់កាសែត TheTimes ក្លិបជើងឯក Champions League ១៣សម័យ Real Madrid អាចនឹងដាក់លក់ Odegaardក្នុងតម្លៃ៣៥លានផោន (ឬប្រមាណ ៤៨លានដុល្លារ) ក្រោយលោកZinedine Zidane មិនមានកៅអី១១នាក់ដំបូងសម្រាប់រូបគេ។

ជាក់ស្ដែងក្នុងរដូវកាលនេះ មុនពេលមក Arsenalកីឡាករ Odegaard បានចូលលេងជម្រើសដំបូងតែ៣ប្រកួតប៉ុណ្ណោះ នៅ La Liga និង Champions League ២ប្រកួត ឲ្យ RealMadrid ដោយភាគច្រើនអង្គុយកៅអីបម្រុង៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...