អាល្លឺម៉ង់៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិប Bayern Munich នៅតែចិញ្ចឹមចិត្តចង់បានគោលដៅចាស់ពោលគឺខ្សែបម្រើស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Callum Hudson-Odoi។
Bayern បានព្យាយាមចរចាយក Hudson-Odoi តាំងពីឆ្នាំ២០១៩មកមម្ល៉េះ ខណៈទីផ្សាររដូវក្ដៅខាងមុខនេះ ក្លិបយក្សអាល្លឺម៉ង់នឹងដាក់សំណើតាមយកសាជាថ្មីម្ដងទៀត។
ទន្ទឹមនឹងនេះ សម្រាប់ Hudson-Odoi ក៏មិនសូវជារីករាយក្រោមការដឹកនាំរបស់លោកគ្រូ Thomas Tuchel ប៉ុន្មានដែរ ក៏ព្រោះតែរូបគេ ពុំសូវទទួលបាននាទីចូលលេង ហើយបើតាមការចុះផ្សាយរបស់កាសែតBBC និង The Times ក្លិប Bayern នឹងឆ្លៀតឱកាសនេះលួងលោមយកខ្សែបម្រើស្លាបវ័យក្មេងសញ្ជាតិអង់គ្លេស ចេញពីទឹកដី Stamford Bridge។
យ៉ាងណាមិញ Bayern ហាក់នឹងលំបាកដោយសារតែ គូប្រជែងរួមលីគ Borussia Dortmund ក៏មានចិត្តទៅលើ Hudson-Odoi ស្របពេលChelsea កំពុងព្យាយាមចែចូវយកខ្សែប្រយុទ្ធ ErlingHaaland ៕
ប្រភព៖ si.com