បែបឃើញលេងល្អនៅវើលដ៏ខាប់! Romano ថាមានក្លិបច្រើនចង់បាន តារាឆ្នើមរបស់ អាហ្សង់ទីន រូបនេះ រួមទាំង Liverpool ដែរ - TrueID

បែបឃើញលេងល្អនៅវើលដ៏ខាប់! Romano ថាមានក្លិបច្រើនចង់បាន តារាឆ្នើមរបស់ អាហ្សង់ទីន រូបនេះ រួមទាំង Liverpool ដែរ

December 21, 2022

អឺរ៉ុប៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែបម្រើ Enzo Fernandez នៃក្រុមជម្រើសជាតិ អាហ្សង់ទីន បានក្លាយជាគោលដៅរបស់ក្លិបជាច្រើនទាំង​នៅ Premier League និង La Liga ហើយក្នុងនោះដែរ Liverpool ក៏កំពុងតាមឃ្លាំមើលគេផងដែរ។​

ខ្សែបម្រើ Enzo Fernandez
ខ្សែបម្រើ Enzo Fernandez

Enzo Fernandez បានរួមចំណែកជួយក្រុមជម្រើសជាតិ អាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ កាលពីយប់ថ្ងៃទី១៩ខែធ្នូ ដោយក្នុងនោះរូបគេថែមទាំងឈ្នះពានកីឡាករវ័យក្មេងដ៏ល្អជាងគេនៅព្រឹត្តិការណ៍នេះផងដែរ។

ខ្សែបម្រើ Enzo Fernandez
ខ្សែបម្រើ Enzo Fernandez

​ភាពពូកែរបស់កីឡាករវ័យ២១ឆ្នាំរូបនេះ បានធ្វើឲ្យតម្លៃខ្លួនគេឡើងខ្ពស់ ប៉ុន្តែក្លិប Benfica មិនទាន់ចង់លក់គេនោះឡើយ។​

ខ្សែបម្រើ Enzo Fernandez
ខ្សែបម្រើ Enzo Fernandez

Fabrizio Romano បានចុះផ្សាយថា៖

អ្នកកាសែត Fabrizio Romano
អ្នកកាសែត Fabrizio Romano

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...