អង់គ្លេស៖ ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា នឹងត្រៀមផ្តល់កិច្ចសន្យាថ្មីមកកាន់កីឡាករ Alejandro Garnacho ប៉ុន្តែ ក្នុងប្រាក់ឈ្នួលត្រឹមតែ ២ម៉ឺនផោន/សប្តាហ៍ តែប៉ុណ្ណោះ។
ជាការពិតណាស់ កីឡាករសញ្ជាតិអាហ្សង់ទីនដែលមានវ័យ ១៨ឆ្នាំខាងលើ ពិតជាបានបង្ហាញទម្រង់លេងដ៏ល្អខ្លាំងមែនទែននៅក្នុងរដូវកាលនេះ ជាពិសេសគេទើបតែបានបញ្ជូនបាល់មួយគ្រាប់ឲ្យ Marcus Rashford ស៊ុតបញ្ចូលទីយកឈ្នះ Manchester City ២ទល់នឹង១ ប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើយើងនិយាយពីកិច្ចសន្យារបស់គេជាមួយ Man UTD នៅពេលនេះ គឺ សេសសល់ត្រឹម២ឆ្នាំទៀតប៉ុណ្ណោះ ខណៈ ប្រាក់ពលកម្មរបស់គេបច្ចុប្បន្ន ទទួលបានត្រឹម ៥ពាន់ផោន/សប្តាហ៍ ដូច្នេះសម្រាប់កុងត្រាថ្មីដែលក្រុមបិសាចក្រហមត្រៀមផ្តល់ឲ្យអាចនឹងកើនដល់ ២ម៉ឺនផោន/សប្តាហ៍៕
ប្រភព៖ metro