អង់គ្លេស៖ កំព្យូទ័រឆ្លាតវៃ Supercomputer បានទស្សន៍ទាយថាក្រុម Manchester City នឹងក្លាយជាម្ចាស់ពាន Premier League រដូវកាលនេះជាលើកទី៣ជាប់ៗគ្នា។
នៅពេលនេះ Arsenal របស់លោក Mikel Arteta កំពុងកាន់កាប់តំណែងកំពូលតារាងដោយមាន ៤០ពិន្ទុក្នុងដៃ។Manchester City ដែលជាក្រុមការពារតំណែងជើងឯក កាលពីរដូវកាលមុនឈរនៅលេខរៀងទី២ មាន ៣៥ពិន្ទុបន្ទាប់ពីយកឈ្នះ Leeds ៣ ទល់នឹង១ កាលពីយប់ថ្ងៃទី២៨ខែធ្នូកន្លងទៅ។
Newcastle ស្ថិតនៅលេខរៀងទី៣ ដោយមាន៣៣ពិន្ទុស្របពេល Tottenham Hotspur, Manchester United និង Liverpool នៅលេខរៀងទី៤, ៥ និង ៦ ឯ Chelsea នៅលេខរៀងទី៨ក្នុងតារាង។
យ៉ាងណាមិញ Supercomputer បានទស្សន៍ទាយក្រុមជាប់ Top10 នៅរដូវកាលនេះតាមលំដាប់លំដោយ៖
១. Manchester City
២. Arsenal
៣. Liverpool
៤. Tottenham Hotspur
៥. Newcastle
៦. Manchester United
៧. Chelsea
៨. Brighton
៩. Crystal Palace
១០. Aston Villa
ប្រភព៖ caughtoffside