ប្រយ័ត្នខកចិត្តដូច Mane ទៀតណា! Liverpool គ្រោងលក់ Salah ចេញ ហើយយកកីឡាកររូបនេះមកជំនួសវិញ - TrueID

ប្រយ័ត្នខកចិត្តដូច Mane ទៀតណា! Liverpool គ្រោងលក់ Salah ចេញ ហើយយកកីឡាកររូបនេះមកជំនួសវិញ

January 25, 2023

បរទេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចង់លក់ Mohamed Salah ដែលជាខ្សែប្រយុទ្ធស្លាបដ៏មានសក្តានុពលរបស់ខ្លួនចេញហើយ។

Mohamed Salah
Mohamed Salah

ជាការពិតណាស់ Salah បានក្លាយជាកម្លាំងចលករដ៏សំខាន់របស់ Liverpool ចាប់តាំងពីរូបគេចាកចេញពី Roma ផ្លាស់មកកាន់ទឹកដី Anfield នៅឆ្នាំ ២០១៧ ហើយខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប រូបនេះបានក្លាយជាដៃគូដ៏ល្អឥតខ្ចោះជាមួយ Roberto Firmino និង Sadio Mane។

Mohamed Salah, Firmino និង Mane
Mohamed Salah, Firmino និង Mane

ប៉ុន្តែចាប់តាំងពី Mane ចាកចេញទៅ នៅរដូវកាលនេះ Liverpool ហាក់ធ្វើពុំសូវបានល្អប៉ុន្មាននោះទេ ក្រោមការដឹកនាំរបស់លោក Klopp, ខណៈបច្ចុប្បន្នក្រុមរហស្សនាមហង្សក្រហមកំពុងឈរនៅលេខរៀងទី ៩ ឯណោះនៃក្របខណ្ឌ Premier League។

Federico Chiesa
Federico Chiesa

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន អ៊ីតាលី  Italia Outlet Calciomercato បានឱ្យដឹងថា Liverpool ឥឡូវនេះគឺកំពុងពិចារណាចង់លក់ Salah ដែលជាតួអង្គដ៏សំខាន់ម្នាក់ទៀត ហើយនិងធ្វើការទិញចូល Federico Chiesa ខ្សែប្រយុទ្ធរបស់ Juventus មកជំនួសវិញ៕

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...