PSG មានបញ្ហាធ្ងន់ហើយពេលនេះ បន្ទាប់ពីកីឡាករឆ្នើមជួរមុខរូបនេះបានរងរបួសកំភួនជើង - TrueID

PSG មានបញ្ហាធ្ងន់ហើយពេលនេះ បន្ទាប់ពីកីឡាករឆ្នើមជួរមុខរូបនេះបានរងរបួសកំភួនជើង

May 1, 2021

បរទេស៖ ក្រុមម្ចាស់ជើងឯកលីគបារំាងបានចេញមកបញ្ជាក់ថាខ្សែប្រយុទ្ធកំពូលល្បឿន Kylian Mbappé នឹងអវត្តមានក្នុងជំនួបជាមួយក្រុម Manchester City នៅសប្តាហ៍ក្រោយសម្រាប់ការប្រកួតជើងទី ២ នៃពានរង្វាន់ UCL ក្នុងជំនួបរវាង Paris Saint-Germain ទល់នឹងក្រុម Manchester City បន្ទាប់ពីទទួលរងរបួសកំភួនជើងខាងស្តាំរបស់គាត់។ គួរបញ្ជាក់ជើងទី២ នឹងត្រូវលេងនៅប្រទេសអង់គ្លេសនាកីឡដ្ឋាន Etihad Stadium ។

Kylian Mbappé រងរបួសកំភួនជើងខាងស្តាំ
Kylian Mbappé រងរបួសកំភួនជើងខាងស្តាំ

គ្រូបង្វឹក PSG លោក Mauricio Pochettino បាននិយាយបន្ទាប់ពីចប់ការប្រកួតជើងទី១ថា " វាពិតជាការប្រកួតដ៏លំបាកខ្ញុំទទួលស្គាល់ ហើយពួកយើងឈឺចាប់ខ្លាំងណាស់បន្ទាប់ពីចាញ់ក្នុងដីខ្លូនឯង ប៉ុន្តែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាពួកយើងតែងតែធ្វើបានល្អនៅក្រៅដីដូចជាការប៉ះ Barcelona នៅកីឡដ្ឋាន Camp Nou និងប៉ះ Bayern នៅកីឡដ្ឋាន Allianz Arena ផងដែរ៕

Foden និង Di María
Foden និង Di María
ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...