អឺរ៉ុប៖ បន្ទាប់ពីការបណ្ដេញលោក Ole Gunnar Solskjaer ចេញពីតំណែងគឺ ក្លិប Manchester United កំពុងស្វែងរកគ្រូបង្វឹកមកដឹកនាំបន្ត ខណៈដែលពេលនេះលោក Michael Carrick កំពុងមើលថែក្រុមនេះបណ្ដោះអាសន្ន។
សារព័ត៌មាន The Guardian និង BBC បានចុះផ្សាយថា Man UTD បានទាក់ទងទៅ អតីតគ្រូបង្វឹករបស់ក្លិប Barcelona គឺលោក Ernesto Valverde មកដឹកនាំជំនួស Solskjaer។
តាំងពីត្រូវ Barca បណ្ដេញចេញកាលពីឆ្នាំ២០២០ មកគឺ លោក Valverde ពុំទាន់មានក្លិបណាហៅមកដឹកនាំនោះឡើយ ប៉ុន្តែគេរំពឹងទុកថាលោកនឹងមកដឹកនាំ Man UTD នៅឆ្នាំក្រោយនេះហើយ។
លោក Valverde ធ្លាប់ដឹកនាំក្រុមដូចជា Athletic Bilbao, Espayol,Olympiacos, Villarreal ,Valencia និង Barcelona ហើយក៏ធ្លាប់ផ្ដល់បទសម្ភាសន៍ថាលោកចាប់អារម្មណ៍ចង់មកដឹកនាំជាថ្មីផងដែរ។
យ៉ាងណាមិញ គ្រូបង្វឹកផ្សេងទៀតដែល Man UTD កំពុងពិចារណាគឺមានដូចជាលោក Mauricio Pochettino, Erik Ten Hag និង Zinedine Zidane ៕
ប្រភព៖ marca