បរទេស៖ Lionel Messi ប្រធានក្រុមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ធ្លាប់បានស៊ុតបាល់ហ្វ្រីឃីគដ៏ល្អឥតខ្ចោះមួយគ្រាប់នៅក្នុងអាជីពខ្លួនហើយសូម្បីគាត់ផ្ទាល់ នៅពេលនោះក៏បង្ហាញទឹកមុខសឹងមិនគួរឱ្យជឿនូវគ្រាប់បាល់របស់ខ្លួនមួយនេះដែរ។
ជាការពិតណាស់ Messi ត្រូវបានគេចាត់ទុកថាកំពូលខ្សែប្រយុទ្ធម្នាក់នាពេលបច្ចុប្បន្នហើយគាត់ធ្លាប់បានស៊ុតបញ្ចូលទី និង ឈ្នះពានជាច្រើនទាំងជាមួយក្លិប និងជម្រើសជាតិ,ជាពិសេសគាត់ក៏ធ្លាប់រកបានគ្រាប់បាល់តាមរយៈការស៊ុតហ្វ្រីឃីគនេះរាប់ភ្លេចផងដែរ។
ប៉ុន្តែសម្រាប់គ្រាប់បាល់ដែលគាត់ស៊ុតហ្វ្រីឃីគមួយគ្រាប់នេះវិញ គឺវាពិតជាអស្ចារ្យខ្លាំងណាស់ រហូតធ្វើឱ្យគេចាត់ទុកថាជាគ្រាប់ដ៏ល្អបំផុតនៅក្នុងអាជីពរបស់គាត់ទៀតផង។
គួរបញ្ជាក់ថា មួយគ្រាប់នេះគឺ Messiរកបាននៅក្នុងការប្រកួត ដែលក្រុមជម្រើសជាតិ អហ្សង់ទីនយកឈ្នះទៅលើក្រុមជម្រើសជាតិ អាមេរិក ក្នុងលទ្ធផល ៤-០ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Copa America ឆ្នាំ ២០១៦៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
This is easily the best Messi free kick of all time pic.twitter.com/BthHzj1chW
— Ayush ⚡ (@idoknowball) November 11, 2021
ប្រភព៖ Sportbible