បរទេស៖ ជើងចាស់លោក Roberto Carlos បានលើកឡើងដ៏គួរឱ្យភ្ញាក់ផ្អើលថាកីឡាករក្នុងក្រុមជម្រើសជាតិ អង់គ្លេសទាំងមូលមានតែ Harry Kane និង Trent Alexander-Arnold ដែលអាចមានសមត្ថភាពជាប់ជម្រើសដំបូងរបស់ក្រុមជម្រើសជាតិ ប្រេស៊ីលបាន។
ឆ្នាំនេះក្រុមរហស្សនាមសាំបាប្រេស៊ីល ត្រូវបានគេមើលឃើញថាជាក្រុមមួយដែលអាចមានលទ្ធភាពខ្ពស់ក្នុងការឈ្នះពាន World Cup ជាលើកទី ៦ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជាមួយ អាហ្សង់ទីន និងបារាំងជាដើមដោយសារតែពួកគេមានកីឡាករល្អៗ និងល្បីៗជាច្រើននៅក្នុងក្រុម មិនថាអ្នកចាំទី,ខ្សែការពារ, ខ្សែបម្រើ ឬខ្សែប្រយុទ្ធនោះទេ។
យ៉ាងណាមិញ លោក Carlos ដែលជាអតីតវីបុរសរបស់ ប្រេស៊ីល មួយរូបបានបង្ហាញការកោតសរសើរជាខ្លាំងទៅលើកីឡាកររបស់អង់គ្លេស ២ រូបក្នុងនោះមាន Kane និង Arnoldហើយលោកថែមទាំងអះអាងថា ពួកគេទាំង ២ នាក់អាចមានសមត្ថភាពជាប់ជម្រើសដំបូងជាមួយក្រុមសាំបាទៀតផង។
ថ្លែងប្រាប់កាសែត DailyTelegraph, លោក Carlos បានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Sportbible