បរទេស៖ អតីតប្រធានក្រុមរបស់ Chelsea លោក John Terry បានមានប្រសាសន៍ថាLionel Messi និង Ronaldinho គឺជាកីឡាករដែលលោកពិបាកបិទបំផុត នៅពេលប្រឈមមុខជាមួយគ្នាកាលនៅជាកីឡាករ។
ជាការពិតណាស់ Terry ត្រូវបានគេទទួលស្គាល់ថា ជាខ្សែការពារកំពូលម្នាក់ប្រចាំក្របខណ្ឌ PremierLeague ខណៈបច្ចុប្បន្នលោកបានចូលនិវត្តន៍ពីវិស័យបាល់ទាត់ក្នុងនាមជាកីឡាករហើយក្រោយប្រកបអាជីពបានរយៈពេល ២៣ ឆ្នាំ។
ក្នុងនោះលោកបានឈ្នះពានជាច្រើនជាមួយ Chelseaដូចជាពានរង្វាន់ Champions League ១សម័យ, Europa League ១ សម័យ, ពានលីគកំពូលរបស់អង់គ្លេស ៥ សម័យ និងពានរង្វាន់ផ្សេងៗជាច្រើនទៀត។
តាមរយៈកិច្ចសម្ភាសន៍ជាមួយ TheSun នៅពេលគេសួរថា តើនរណាជាកីឡាករដែលលោកពិបាកបិទបំផុត អំឡុងពេលជាកីឡាករ?ក្នុងនោះលោក Terry បានឆ្លើយទៅវិញដោយមិនលាក់លាមថា គឺ (Messiនិង Ronaldinho)៕
ប្រភព៖ Sportskeeda