អឺរ៉ុប៖ លោក Gary Pallister បានព្រមានថាកីឡាករ Harry Kane នឹងពិបាកសម្រាប់ជម្រើសជាតិអង់គ្លេស ព្រោះថាលោក Gareth Southgateបានកោះហៅខ្សែប្រយុទ្ធស្នូលត្រឹមតែ ២ នាក់ប៉ុណ្ណោះដើម្បីត្រៀមការប្រកួតព្រឹត្តិការណ៍Euro ២០២០ ខាងមុខ។
វាក៏ជារឿងភ្ញាក់ផ្អើលមួយផងដែរ ដែលលោកSouthgate បានជ្រើសរើសយកខ្សែការពារស្លាបស្តាំរហូតដល់ទៅ៤ នាក់ ក្នុងចំណោមសមាសភាពកីឡាករ ២៦ នាក់ចុងក្រោយ ខណៈថ្មីៗនេះខ្សែការពាររបស់ក្រុម Liverpoolកីឡាករ Trent Alexander-Arnold ទើបតែមានបញ្ហារបួស ប៉ុន្តែក្នុងនោះក៏មានសំណួរចោទផងដែរថាតើខ្សែការពាររូបនេះនឹងមានឈ្មោះលេងឱ្យក្រុមតោកំណាចជាបន្តទៀត ឬមួយក៏អត់។
ជាការពិតណាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Kane ហាក់ដូចជាមានរឿងខកចិត្តច្រើនណាស់ដែរ ហើយសម្រាប់រដូវកាលនេះទៀតសោត ខ្សែប្រយុទ្ធរបស់ក្រុម Tottenham Hotspurs នឹងត្រូវចាប់ដៃគូរជាមួយកីឡាករDominic Calvert- Lewin ខណៈពួកគេទាំងពីរគឺមិនដែលបានលេងជាមួយគ្នាពីមុនមកទេ, កត្តាបែបនេះក៏ជះឥទ្ធិពលធ្ងន់ធ្ងរទៅលើលោក Southgateផងដែរ។
ថ្លែងប្រាប់គេហទំព័រ Goal អតីតខ្សែការពាររបស់ក្រុមអង់គ្លេសបានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Goal