បរទេស៖ ពហុកីឡដ្ឋានជាតិមរតកតេជោរបស់កម្ពុជាបានជាប់ក្នុងតារាង Top ១០ ដោយទទួលបានចំណាត់ថ្នាក់លេខ ៦ ក្នុងនាមជាពហុកីឡដ្ឋានដែលល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២១, នេះបើតាមរបាយការណ៍របស់បរទេស។
ជាការពិតណាស់ ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានស្តង់ដាដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសាងសង់ឡើងដើម្បីត្រៀមព្រឹត្តិការណ៍ SEA Games ឆ្នាំ ២០២៣ ហើយពហុកីឡដ្ឋានដ៏ល្អឯកមួយនេះត្រូវបានគេដឹងថា ជាជំនួយឥតសំណងរបស់ចិន ដែចំណាយទឹកប្រាក់ប្រមាណជា ១០០ លានដុល្លារជាង។
យោងតាមគេហទំព័រ StadiumDB.Com បានបង្ហាញថា បន្ទាប់ពីមានការបោះឆ្នោតដោយមនុស្សចំនួន ១២,៨៧៣ សម្លេង, ពហុកីឡដ្ឋាន Estadio El Sadar របស់ អេស្ប៉ាញបានជាប់ចំណាត់ថ្នាក់លេខ ១ ដោយទទួលបានពិន្ទុចំនួន ៤១, ៤១៥ ពិន្ទុ, ចំណែកពហុកីឡដ្ឋានជាតិមរតកតេជោរបស់កម្ពុជាវិញជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងនាមជាកីឡដ្ឋានល្អបំផុតប្រចាំឆ្នាំ ២០២១ ដោយទទួលបានពិន្ទុសរុបចំនួន ៨,៨២៥ ពិន្ទុ៕
ខាងក្រោមនេះជាកីឡដ្ឋាន និងពហុកីឡដ្ឋានទាំង ២៣ ដែលជាប់នៅក្នុងតារាងចំណាត់ថ្នាក់របស់គេទំព័រ StadiumDB.Com៖
ប្រភព៖ StadiumDB.Com