PSG អាចនឹងត្រៀមចែកផ្លូវជាមួយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅរដូវក្តៅនេះ - TrueID

PSG អាចនឹងត្រៀមចែកផ្លូវជាមួយខ្សែប្រយុទ្ធឆ្នើម Kylian Mbappe នៅរដូវក្តៅនេះ

April 3, 2021

បរទេស៖ PSG កំពុងអស់ការអត់ធ្មត់ក្នុងកិច្ចចរចាកុងត្រាជាមួយ Kylian Mbappe ហើយសុខចិត្តឱ្យគាត់ទៅក្នុងតម្លៃខ្លួននៅចន្លោះពី ១០០ លានផោនទៅ ១៣០ លានផោននៅរដូវក្តៅនេះ។

Kylian Mbappe និងលោក Mauricio Pochettino
Kylian Mbappe និងលោក Mauricio Pochettino

ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលត្រូវបានគេមើលឃើញថាជាកីឡាករមានទេពកោសល្យដ៏ឆ្នើមមួយរូបនៅក្នុងពិភពបាល់ទាត់នោះនៅសល់ពេលតែមួយឆ្នាំទៀតប៉ុណ្ណោះក្នុងកិច្ចសន្យារបស់គាត់ជាមួយក្លិបយក្សបារាំងដែលមានបំណងរក្សាទុកកីឡាករវ័យ ២២ ឆ្នាំរូបនេះបន្ទាប់ពីមើលឃើញថាគាត់កំពុងឡើងជើងយ៉ាងខ្លាំង។

ប៉ុន្តែក្រុមជើងឯករង​ Champions League កាលរដូវកាលមុន ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពមិនសូវល្អឡើយបន្ទាប់ពីមានការយឺតយ៉ាវលើការពិភាក្សាកុងត្រាជាមួយកីឡាករសញ្ជាតិបារាំង ហើយឥឡូវនេះក៏អាចត្រៀមខ្លួនជាស្រេចក្នុងការដាក់លក់គាត់នៅរដូវក្តៅនេះក្នុងតម្លៃចន្លោះពី ១០០ លានផោនទៅ ១៣០ លានផោន ដូចដែលបានរាយការណ៍ដោយ Le Parisien ហើយក្រុមដែលចាប់អារម្មណ៍ខ្លាំងលើ​ Mbappe គឺ Liverpool និង Real Madrid។

Kylian Mbappe
Kylian Mbappe

PSG បានចំណាយប្រាក់ ១៦៦ លានផោនសម្រាប់រូបគេដើម្បីចុះកុងត្រាពី Monaco កាលពីឆ្នាំ ២០១៧ នៅពេលដែលគាត់នៅក្មេងនៅឡើយ ប៉ុន្តែប្រធានក្លិប និង​លោក Mauricio Pochettino ក៏ត្រូវប្រុងប្រយ័ត្នផងដែរចំពោះការបាត់បង់គាត់ដោយទទេនៅរដូវកាលក្រោយ។ 

ជាមួយនឹងតម្លៃដែល PSG​ បានដាក់ចេញនឹងធ្វើឱ្យកីឡាករសញ្ជាតិបារាំងរូបនេះមានតម្លៃទាបជាងខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Dortmund គឺ Erling Haalandd​ ដែលមានតម្លៃ ១៥៤ លានផោន។ 

Erling Haalandd និង​ Kylian Mbappe
Erling Haalandd និង​ Kylian Mbappe

 Mbappe បានប្រាប់ RTL អំពីការរិះគន់ដែលលោកទទួលបានពីបណ្តាញសារព័ត៌មានបារាំងថា៖

ទាក់ទងជាមួយ:
ការងារជីវិតអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...