អង់គ្លេស៖ លោក Pep Guardiola អ្នកចាត់ការក្លិប Manchester City បានឈ្នះពានគ្រូឆ្នើមប្រចាំរដូវកាលឆ្នាំ២០២០/២១ របស់ Permier League កាលពីម្សិលមិញនេះ។
នៅក្នុងរដូវកាលនេះលោក Pep បានដឹកនាំក្លិបឈ្នះបាន១៥ប្រកួត ដែលអាចជួយឲ្យ Man City បានលើកពាន Permier League នៅក្នុងរដូវកាលនេះ។
ក្រោយពីទទួលបានការជោគជ័យក្នុងការលើកពាន លោកក៏ត្រូវបានគេទទួលស្គាល់ពីសមត្ថភាព ហើយក៏បានជាប់ជាបេក្ខភាពដែលអាចឈ្នះពានមួយនេះ។
បន្ទាប់ពីទទួលបានការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ និងអ្នកជំនាញដទៃទៀតលោក Pep ក៏ទទួលបានសម្លេងឆ្នោតច្រើនជាងគេ ហើយក៏ឈ្នះពានមួយនេះ។
គួរបញ្ជាក់ផងដែរថាលោក Pep បានឈ្នះពានគ្រូឆ្នើមប្រចាំរដូវកាលនេះជាលើកទី៣ហើយ៕
ប្រភព៖ Premier League