អាមេរិក៖ សមាគមន៍កីឡាអន្តរជាតិនៃសហរដ្ឋអាមេរិកហៅកាត់ថា AIPS បានប្រកាសថា ខ្សែប្រយុទ្ធ Lionel Messi ឈ្នះពានអត្តពលិកល្អបំផុតប្រចាំឆ្នាំ ខណៈដែល Yulimar Rojas បានជាប់ជាអត្តពលិកផ្នែកនារីដ៏ឆ្នើមបំផុតប្រចាំឆ្នាំ។
Messi បានជួយក្រុមជម្រើសជាតិអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះបារាំងនៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៨ខែធ្នូកន្លងទៅ។
ក្នុងនោះ Messi ក៏បានឈ្នះបាល់មាស ក្នុងនាមជាកីឡាករឆ្នើមជាងគេប្រចាំព្រឹត្តិការណ៍នេះផងដែរ ហើយរកបាន៧គ្រាប់នៅបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះ។
បើគិតពីការលេងនៅក្លិបវិញគឺ Lionel Messi រកបាន១២គ្រាប់និងបញ្ជូនបាល់១៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៩ប្រកួត។
នេះមិនមែនជាលើកទី១ទេដែល Messi ឈ្នះពានអត្តពលិកផ្នែកបុរសដ៏ឆ្នើមបំផុតប្រចាំឆ្នាំពី AIPS គឺជាលើកទី៣ហើយ៕
ប្រភព៖ sportskeeda