ទំនងអត់? កីឡាករក្នុងក្រុម Chelsea កំពុងជំរុញ ​ឱ្យថ្នាក់លើក្លិបផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកជំនួស Lukaku - TrueID

ទំនងអត់? កីឡាករក្នុងក្រុម Chelsea កំពុងជំរុញ ​ឱ្យថ្នាក់លើក្លិបផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកជំនួស Lukaku

June 23, 2022

បរទេស៖ កីឡាករក្នុងក្រុម Chelsea កំពុងជម្រុញឱ្យថ្នាក់លើក្លិបចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Richarlison ពី Everton មកជំនួសតំណែង Romelu Lukaku។

Richarlison
Richarlison

ជាការពិតណាស់ ថ្មីៗនេះ Chelseaទើបតែចែកផ្លូវគ្នាជាមួយ Lukaku បន្ទាប់ពីរួមរស់ជាមួយគ្នា ១ រដូវកាល ដោយដាក់ឱ្យ Inter Milan ខ្ចីជើង១រដូវកាល, ខណៈបច្ចុប្បន្នក្រុមតោខៀវកំពុត្រូវការខ្សែការពារជាចាំបាច់ដើម្បីយកមកជំនួសតំណែងខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិកខាងលើ។

Richarlison
Richarlison

យោងតាមការចុះផ្សាយរបស់កាសែត TheSun បានឱ្យដឹងថា សមាជិកមួយចំនួននៅក្នុងក្រុម Chelseaកំពុងជម្រុញឱ្យថ្នាក់លើក្លិបចុះកុងត្រាយក Richarlisonខ្សែប្រយុទ្ធរបស់ Everton ដើម្បីយកមកជំនួសតំណែង Lukaku ដែលចាកចេញទៅInter ក្នុងលក្ខខណ្ឌខ្ចីជើង៕

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...