ហេតុមិនចង់ឲ្យនៅក្រោមស្រមោល CR7! ភ្នាក់ងារ កីឡាករ Man UTD រូបនេះ ចង់ឲ្យគេប្តូរទៅលេង នៅ Barca - TrueID

ហេតុមិនចង់ឲ្យនៅក្រោមស្រមោល CR7! ភ្នាក់ងារ កីឡាករ Man UTD រូបនេះ ចង់ឲ្យគេប្តូរទៅលេង នៅ Barca

January 7, 2022

បរទេស៖ ភ្នាក់ងាររបស់ ខ្សែបម្រើឆ្នើមក្លិប Manchester​ United កីឡាករ Bruno Fernandes ត្រូវបានគេរាយការណ៍ថា ចង់ឲ្យ Bruno ប្តូរទៅលេងនៅ Barcelona វិញ។

ជាការពិតណាស់ ចាប់តាំងពី Cristiano Ronaldo បានមកចូលរួមជាមួយ ក្រុមបិសាចក្រហម Man Utd វិញ យើងឃើញថា Bruno ហាក់ដូចជាពុំសូវមានភាពលេចធ្លោដូចមុននោះទេ ដោយរដូវកាលនេះ គេបង្ហាញខ្លួនបាន ២៤ប្រកួត រកគ្រាប់បាល់បាន ៥គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុម ទើបតែបាន ៩ដងប៉ុណ្ណោះ។

  កីឡាករ Bruno Fernandes និង Cristiano Ronaldo
  កីឡាករ Bruno Fernandes និង Cristiano Ronaldo

បើយោងទៅតាមសារកាសែត  El Nacional បានចុះផ្សាយថា ការមកដល់របស់ Ronaldo បានជះឥទ្ធិពលខ្លាំងដល់ទម្រង់លេងរបស់ Bruno គឺ Bruno​ ចាប់ផ្តើមធ្លាក់ជើង មិនដូចរដូវកាលមុនៗនោះទេ។ លើសពីនេះផងដែរ លោក Jorge Mendes ដែលជាភ្នាក់ងាររបស់គេ ក៏បានរៀបចំសំណើ និង ទាក់ទងទៅក្លិប Barca រួចហើយ ដើម្បីឲ្យគេបានទៅចូលរួមនៅក្នុងឆ្នាំនេះ៕

ប្រភព៖​ sportsmole

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...