អង់គ្លេស៖ ខ្សែការពារចំណូលថ្មីក្លិប Manchester United កីឡាករ Lisandro Martinez ទទួលបានប្រាក់ពលកម្មមិនធម្មតាជាមួយក្រុមបិសាចក្រហម។
ជាការពិតណាស់ នាពេលថ្មីៗនេះ Man Utd ទើបតែបានប្រកាសជាផ្លូវការអំពីការនាំយកខ្សែការពារកណ្តាល Martinez មករួមក្រុមពី Ajax ក្នុងតម្លៃ ៥៥លានផោន (ឬប្រមាណ ៦៥.៨លានដុល្លារ) ខណៈ រូបគេនឹងមានវត្តមានចូលរួមហ្វឹកហាត់ជាមួយក្រុមក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
បើយោងទៅតាមរបាយការណ៍មួយចំនួនបានបញ្ជាក់យ៉ាងច្បាស់ថា ការដែលមកលេងនៅ Man Utd គឺ Martinez នឹងទទួលប្រាក់ពលកម្មចំនួន ៦.២លានផោន ក្នុងមួយរដូវកាល (ឬប្រមាណ ៧.៤លានផោន) ឬ បើគិតជាសប្តាហ៍ គឺ ១២មុឺនផោន (ប្រមាណ១៤មុឺនដុល្លារ) ដែលតម្លៃនេះធ្វើឲ្យគេក្លាយជាកីឡាករ Man Utd លំដាប់លេខ១០ដែលមានប្រាក់ពលកម្មខ្ពស់ក្នុងរដូវកាលថ្មីខាងមុខនេះ៕
ប្រភព៖ sportskeeda