អឺរ៉ុប៖ Real Madrid មានការងារជាច្រើនដែលត្រូវធ្វើ ហើយផ្នែកមួយនៃផែនការទាំងនោះគឺ Martin Odegaard ។ វាហាក់ដូចជា ក្រុម Los Blancos គ្រោងនឹងជួបពិភាក្សាជាមួយខ្សែបម្រើន័រវេសលើកិច្ចព្រមព្រៀងថ្មី។ ប្រសិនបើការពិភាក្សាប្រែទៅជាល្អ នោះមានន័យថាផែនការរបស់ Arsenal ក្នុងការរក្សាទុកគាត់អាចបរាជ័យ។
Odegaard បង្ហាញលេងមិនបានល្អជាមួយ Zidane ដែលជាមូលហេតុដែលគាត់ត្រូវបានខ្ចីជើងទៅ Arsenal ។ វាបង្ហាញថា គាត់កំពុងរីករាយជាមួយក្រុមកាំភ្លើងធំ ប៉ុន្តែចិត្តរបស់ Odegaard ចង់លេងជាមួយ Real Madrid ។កាលពីខែឧសភាលោក Odegaard បាននិយាយថា ខ្ញុំរីករាយនៅទីនេះក្នុងក្រុម Arsenal យើងនឹងឃើញពីអ្វីដែលនឹងកើតឡើង បន្ទាប់ពីបញ្ចប់រដូវកាល។ ខ្ញុំជាកម្មសិទ្ធិរបស់ Real Madrid ដូច្នេះយើងត្រូវនិយាយជាមួយពួកគេ។ វាចាំបាច់ដែលត្រូវយល់ពីអ្វីដែលពួកគេចង់បាន។
គាត់ពិតជារំភើបក្នុងការចូលរួមជាមួយ Los Blancos ហើយនេះអាចជាដំណឹងអាក្រក់សម្រាប់ផែនការរបស់ក្រុមកាំភ្លើងធំ Arsenal ក្នុងការនាំគាត់ទៅកាន់ពហុកីឡដ្ឋាន Emirates ៕