បរទេស៖ ខ្សែបម្រើ Casemiro នឹងត្រូវទទួលរងពិន័យមិនឱ្យប្រកួតចំនួន ៣ ប្រកួត បន្ទាប់ពីគាត់ទទួលបានកាតក្រហមកំលុងការប្រកួតរវាង Manchester United ទល់នឹង Crystal Palace នៅក្នុងការប្រកួតសប្តាហ៍ទី ២១ នៃក្របខណ្ឌ Premier League។
កីឡាកររបស់ Man UTD និង Crystal Palace បានប៉ះទង្គិចគ្នាក្នុងតង់ទីពីរនៅ Old Trafford បន្ទាប់ពី Jeffrey Schlupp បានច្រានឱ្យ Antony ដួលទៅលើដី។
ទាំង Antony និង Schlupp ត្រូវបានលោកអាជ្ញាកណ្តាល Andre Marriner ផ្តល់កាតលឿងឱ្យម្នាក់មួយ ប៉ុន្តែ VAR បានប្រទះឃើញ Casemiro ចាប់ច្របាច់កខ្សែបម្រើ Will Hughes របស់ Palace កំលុងពេលប៉ះទង្គិចនោះ ហើយក្រោយខ្សែបម្រើសញ្ជាតិ ប្រេស៊ីល រូបនេះក៏ទទួលបានកាតក្រហមភ្លាមៗ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតយប់មិញនេះ Man UTD បានទទួលជ័យជម្នះទៅលើក្រុម Crystal ក្នុងលទ្ធផល ២-១៕
ប្រភព៖ Metro