អង់គ្លេស៖ លោក Jurgen Klopp ជាគ្រូបង្វឹកក្រុម Liverpool ត្រូវបានគេប្រទះឃើញថាសឹងតែចាប់ច្របាច់ក ខ្សែបម្រើ Bruno Fernandes ទៅហើយក្រោយចប់ការប្រកួតដោយសារគេព្យាយាមប្រើវិធីសាស្ត្រពន្យាពេលក្នុងការប្រកួត។
កាលពីយប់ថ្ងៃទី២៣ខែសីហាកន្លងទៅនេះ បិសាចក្រហម បានយកឈ្នះក្រុម ហង្សក្រហម Liverpool ក្នុងលទ្ធផល ២ ទល់នឹង១ ដែលជាជ័យជំនះលើកទី១របស់ Manchester United ឆ្លងកាត់៣ប្រកួតរួចមក ខណៈដែល Liverpool គឺនៅមិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយទេគឺ ស្មើ២ប្រកួតនិងចាញ់១ប្រកួត។
បរាជ័យរបស់ ហង្សក្រហម ធ្វើឲ្យលោក Klopp មិនសប្បាយចិត្តទាល់តែសោះ ជាពិសេសជាមួយនឹងអត្តចរិតលើទីលានរបស់ Fernandes ដែលទទួលភារៈជាប្រធានក្រុមក្នុងការប្រកួត ក្រោយ Harry Maguire ត្រូវគ្រូដាក់ឲ្យបម្រុង។
Fernandes ព្យាយាមពន្យាពេលការប្រកួតដោយគេដូចជាបង្ហាញកាយវិការទារុណទរាមិនព្រមងើបឈរឡើងវិញសោះក្រោយ Andy Robertson ប៉ះទង្គិចបន្តិចបន្តួចនៅនាទីទី៧៤ ដែលជាហេតុធ្វើឲ្យ Fernandes ទទួលបានកាតលឿងពីអាជ្ញាកណ្ដាលតែម្ដង ហើយកីឡាកររូបនេះក៏មិនព្រមឲ្យបាល់ទៅ Salah ផងដែរ។
ក្រោយចប់ការប្រកួត លោក Klopp បានច្របាច់ស្មា Fernandes ហើយអង្រួនខ្លាំងៗ និងប៊ិះតែច្របាច់កគេផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖
Jurgen Klopp can't hide his feelings towards Bruno Fernandes 😅 pic.twitter.com/7Gdop1IeUM
— Football Daily (@footballdaily) August 22, 2022
ប្រភព៖ sportbible