អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបាននិយាយជាមួយភ្នាក់ងាររបស់ខ្សែបម្រើ Enzo Fernandez នៃក្លិប Benfica និងដាក់ផែនការទិញយកគេនៅខែមករាឆ្នាំ២០២៣ខាងមុខនេះ។
Enzo បានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗនៅអឺរ៉ុប បន្ទាប់ពីស៊ុតបញ្ចូលទីបាន១គ្រាប់នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដោយក្នុងនោះរូបគេបានឈ្នះពាន កីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍នេះ និងបានជួយអាហ្សង់ទីន លើកពានផងដែរ។
អ្នកកាសែត Fabrizio Romano ធ្លាប់បានចុះផ្សាយថា មានក្លិបនៅ La Liga និង Premier League ចាប់អារម្មណ៍គេក្នុងនោះមាន Liverpool ដែរតែ Benfica ទំនងជាមិនចង់ឲ្យកីឡាកររូបនេះចាកចេញនៅរដូវកាលនេះទេ។
យោងតាមអ្នកកាសែត Simon Phillips គឺ Chelsea ត្រៀមរួចរាល់ហើយក្នុងការទិញយកខ្សែបម្រើរូបនេះ ក្រោយមានការជជែកជាមួយភ្នាក់ងារគេរួចមក ស្របពេលតម្លៃផ្ដាច់កុងត្រារបស់ Enzo Fernandez គឺខ្ទង់១២០លានអឺរ៉ូ(ស្មើនឹងប្រមាណ ១២៧.៤ លានដុល្លារ)៕
ប្រភព៖ sportskeeda