បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅ អ្នកចាំទី Hugo Lloris បានប្រកាសចូលនិវត្តន៍ជាមួយក្រុមជម្រើសជាតិ បារាំង ហើយក្នុងវ័យ ៣៦ ឆ្នាំ ហើយក្នុងនោះអ្នកចាំទីរបស់ Tottenham Hotspur រូបនេះក៏បានចុចឈ្មោះអ្នកចាំទីថ្មីដើម្បីមកជំនួសតំណែងដៃទី ១ របស់គាត់ផងដែរ។
ជាការពិតណាស់ Lioris គឺជាអ្នកដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យ បារាំង លើកពាន World Cup Russia ២០១៨ ប៉ុន្តែគួរឱ្យសោកស្តាយ ដែល World Cup ២០២២ នេះរូបគេមិនអាចជួយឱ្យក្រុមមាន់គកការពារតំណែងជើងឯកបាន ក្រោយបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិ អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្ត។
យ៉ាងណាក្តី បន្ទាប់ពី World Cup បញ្ចប់ទៅជិតមួយខែ Lloris បានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ហើយជាមួយគ្នានោះ គាត់បានណែនាំទៅកាន់ក្រុម បារាំង ថាគួរតែជ្រើសរើសយកកីឡាករ Mike Maignan ដែលបច្ចុប្បន្នជាអ្នកចាំទីរបស់ក្រុម AC Milan ដើម្បីមកជំនួសតំណែងរបស់គាត់ជាអ្នកចាំទីដៃទី ១៕
ប្រភព៖ Mirror