អ្នកណាខ្លះ? Man UTD ត្រៀមបន្តកុងត្រាកីឡាករដល់ទៅ៥រូប - TrueID

អ្នកណាខ្លះ? Man UTD ត្រៀមបន្តកុងត្រាកីឡាករដល់ទៅ៥រូប

September 13, 2022

អង់គ្លេស៖ សារព័ត៌មាន Manchester Evening News បានចុះផ្សាយថា ក្លិប Manchester United ត្រៀមបន្តកុងត្រាដល់កីឡាករឈុតធំចំនួន៥រូបគឺ Marcus Rashford, Diogo Dalot, David De Gea, Fred និង Luke Shaw

ខ្សែប្រយុទ្ធ Marcus Rashford និង David De Gea
ខ្សែប្រយុទ្ធ Marcus Rashford និង David De Gea

កុងត្រារបស់កីឡាករទាំងអស់នេះសុទ្ធតែអស់សុពុលភាពនៅរដូវក្ដៅឆ្នាំ២០២៣ទាំងអស់ រួមជាមួយលក្ខខណ្ឌអាចបន្តបាន១ឆ្នាំទៀតដែល Man UTD គ្រោងនឹងដំណើរការលក្ខខណ្ឌមួយនេះ។

ខ្សែការពារ Diogo Dalot
ខ្សែការពារ Diogo Dalot

Rashford កំពុងត្រូវក្លិប Paris Saint-Germain ចាប់អារម្មណ៍ ខណៈដែល Shaw និង Fred ទោះបីមិនបានចូលលេងទៀងទាត់ក៏ក្លិបចង់រក្សាទុកគេថែម១ឆ្នាំទៀត។

ខ្សែបម្រើ Fred និង Luke Shaw
ខ្សែបម្រើ Fred និង Luke Shaw

ចំណែកអ្នកចាំទី David De Gea វិញគឺជាកីឡាករស្នូលម្នាក់ដ៏សំខាន់របស់ក្រុមនៅរដូវកាលមុន ហើយនៅរដូវកាលនេះរូបគេបានបង្ហាញខ្លួនបាន៧ប្រកួត ដោយមិនទាន់បានរក្សា Clean Sheet នៅឡើយទេ៕

អ្នកចាំទី David De Gea
អ្នកចាំទី David De Gea

ប្រភព៖​ caughtoffside

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...