លាហើយ! កីឡាករ Chelsea រូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរទៅ Dortmund - TrueID

លាហើយ! កីឡាករ Chelsea រូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរទៅ Dortmund

August 31, 2021

អង់គ្លេស៖ ខ្សែប្រយុទ្ធ Callum Hudson-Odoi នៃក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្ទេរទៅលេងខ្ចីជើងនៅក្លិប Borussia Dortmund ។

ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi

ប៉ុន្តែការព្រមព្រៀងរវាងក្លិបនិងក្លិបមិនទាន់កើតមាននៅឡើយទេដោយសារ Chelsea ត្រូវរង់ចាំមើលស្ថានការណ៍សិនគឺបើសិនក្លិបអាចរកអ្នកមកជំនួស Hudson-Odoi បាននោះក្លិបនឹងឲ្យគេចាកចេញ នេះបើយោងតាមការរាយការណ៍ពី Sky Germany ។

ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi

កីឡាករសញ្ជាតិអង់គ្លេសរូបនេះពុំសូវមានឱកាសបានជាប់ជម្រើស១១នាក់ដំបូងនៅទឹកដី Stamford Bridge ឡើយ ប៉ុន្តែ Thomas Tuchel នៅតែចង់រក្សាគេទុកខណៈ Hudson-Odoi ទំនងជាចង់ចាកចេញដើម្បីស្វែងរកនាទីលេងទើបសម្រេចចិត្តព្រមព្រៀងក្នុងការផ្ទេរទៅ Dortmund។

ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi

គួរបញ្ជាក់ផងដែរថា Callum Hudson-Odoi ជាកីឡាករបណ្ដុះចេញពីថ្នាលយុវជនរបស់ Chelsea និងស្នាក់នៅក្លិបតាំងពីឆ្នាំ២០០៧៕

ខ្សែប្រយុទ្ធ Callum Hudson-Odoi
ខ្សែប្រយុទ្ធ Callum Hudson-Odoi

ប្រភព៖​ caughtoffside

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...