អីយ៉ាស់! Fabrizio Romano ថា Barca គុំចង់បានកីឡាករ Man UTD ម្នាក់នេះយូរមកហើយ
December 26, 2022
អង់គ្លេស៖ អ្នកកាសែត Fabrizio Romano បានបង្ហើបថា ខ្សែការពារ Diogo Dalot ទាក់ចិត្តក្រុម Barcelona យូរមកហើយ ដោយក្លិបបានតាមឃ្លាំមើលគេទៀតផង។
ខ្សែការពារ Diogo Dalot
Dalot បានក្លាយជាកីឡាករជាប់ជម្រើស១១នាក់ដំបូងទៀងទាត់ក្រោមការដឹកនាំរបស់លោក Erik Ten Hag ហើយថ្មីៗនេះលោកក៏បានបញ្ជាក់ដែរថា បិសាចក្រហមកំពុងស្នើកុងត្រាថ្មីដល់រូបគេ។
ខ្សែការពារ Diogo Dalot
កុងត្រារបស់ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះនឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយនេះហើយ ដោយ Barcelona ចង់ឆ្លៀតឱកាសនេះឆក់យកគេតែម្ដង។