អង់គ្លេស៖ លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City បាននិយាយថាខ្សែប្រយុទ្ធ Karim Benzema គឺជាឧបសគ្គគំរាមកំហែងដ៏ធំបំផុតមួយរបស់ក្រុម Manchester City របស់លោកដោយសារអ្វីដែលគេបានធ្វើនារយៈពេល១០ឆ្នាំចុងក្រោយគឺពិតជាអស្ចារ្យពេកហើយ។
Real Madrid នឹងត្រូវប្រកួតជាមួយ Manchester City នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ដែលជើងទី១នឹងធ្វើឡើងនាថ្ងៃទី ២៧ខែមេសា ហើយជើងទី២ ធ្វើឡើងនាថ្ងៃទី៥ខែឧសភា។
Benzema បានស៊ុតបញ្ចូលទីសរុប៤គ្រាប់ក្នុងការប្រកួតទាំងពីរជើងទល់នឹង Chelsea កាលពីវគ្គ៨ក្រុម ដោយជួយ Real Madrid យកឈ្នះ Chelsea ៥ ទល់នឹង៤ និងបានស៊ុត Hat-Trick នៅការប្រកួតជើងទី១ផងដែរ ខណៈពេលដែល Man City វិញបានឈ្នះ Atletico Madrid ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១ ទល់នឹង០ ។
ដោយឡែក លោក Pep បានកោតសរសើរ Benzema ថា៖
ប្រភព៖ sportskeeda