បរទេស៖ លោក MikelArteta បានកោតសើរសើរចំពោះទម្រង់លេងរបស់កីឡាករសញ្ជាតិជប៉ុន Takehiro Tomiyasuបន្ទាប់ពីខ្សែការពាររូបនេះបង្ហាញខ្លួនជាលើកដំបូងឱ្យក្រុមArsenal នៅក្នុងការប្រកួត ដែលពួកគេបានទទួលជ័យជម្នះទៅលើក្រុមNorwich City ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពីថ្ងៃសៅរិ៍ កន្លងទៅ។
គួរបញ្ជាក់ថា ក្រុមកាំភ្លើងធំបាននាំចូលកីឡាករ Tomiyasu ពីក្រុម Bologna ដែលជាថ្ងៃចុងក្រោយទៅហើយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅ, ខណៈខ្សែការពាររូបនេះបានផ្ទេរចូលក្នុងតម្លៃ ១៨លានអឺរ៉ូ ឬប្រមាណជា (២១ លានដុល្លាអាមេរិក)។
Tomiyasu ទើបតែបានមកចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីនៅ Arsenalត្រឹមថ្ងៃ ព្រហស្បត្តិ៍ នេះប៉ុណ្ណោះ, ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលគឺខ្សែការពារស្លាបស្តាំសញ្ជាតិជប៉ុនរូបនេះ ទទួលបានសេចក្តីទុកចិត្តពីអ្នកចាត់ការលោក Arteta ឱ្យបង្ហាញខ្លួនជម្រើសដំបូង នាការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនតែម្តង, ទន្ទឹមនឹងនេះរូបគេក៏ទទួលបានការកោតសរសើរខ្លាំងពីបុរសសញ្ជាតិអេស្ប៉ាញ ផងដែរ។
ក្រោយបញ្ចប់ការប្រកួតលោក Arteta បានមានប្រសាសន៍ទាក់ទងនឹង Tomiyasu យ៉ាងដូច្នេះថា៖
ប្រភព៖ Metro