លក់អត់? Chelsea ត្រៀមប្រាក់១៥លានទិញយកកីឡាករម្នាក់របស់ Barca - TrueID

លក់អត់? Chelsea ត្រៀមប្រាក់១៥លានទិញយកកីឡាករម្នាក់របស់ Barca

September 20, 2022

អង់គ្លេស៖ Chelsea ចាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Alejandro Balde ពីក្លិប Barcelona នៅរដូវក្ដៅឆ្នាំក្រោយនេះ បើយោងតាមសារព័ត៌មាន Fichajes.net ។

ខ្សែការពារ Alejandro Balde
ខ្សែការពារ Alejandro Balde

ភាគីលោក Graham Potter មិនសូវជឿជាក់លើសមត្ថភាពរបស់ខ្សែការពារ Ben Chilwell ដែលគេត្រូវប្រជែងជាមួយ Marc Cucurella ក្នុងតំណែងខ្សែការពារស្លាបឆ្វេងដូច្នេះហើយទើបចង់យក Balde ដែលជាយុវជនវ័យក្មេងរបស់ Barcelona ។

ខ្សែការពារ Alejandro Balde
ខ្សែការពារ Alejandro Balde

Alejandro Balde ដែលមានវ័យ១៨ឆ្នាំ បណ្ដុះចេញពីថ្នាលយុវជន La Masia ដោយគេបានជំនួស Jordi Alba ក្នុងតំណែងខ្សែការពារស្លាបឆ្វេង។កីឡាកររូបនេះបានបញ្ជូនបាល់៣គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួតនារដូវកាលនេះ៕

ខ្សែការពារ Alejandro Balde
ខ្សែការពារ Alejandro Balde

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...