បរទេស៖ លោក Wayne Rooney សង្ឃឹមថាក្លឹបចាស់របស់គាត់ Manchester United នឹងចូលប្រជែងជាមួយក្លិបផ្សេងៗ ក្នុងការតាមប្រមាញ់យកខ្សែបម្រើ Jude Bellingham របស់ក្លិប Borussia Dortmund ។
Bellingham ត្រូវបានគេមើលឃើញថា គឺជាកីឡាករដែលអាចនឹងលេចធ្លោខ្លាំងម្នាក់នៅក្នុងពិភពបាល់ទាត់នាពេលអនាគត។ ហេតុនេះហើយ ទើបមានក្លឹបធំៗនៅអឺរ៉ុបជាច្រើនចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យក្មេងរូបនេះ។
ជាមួយគ្នានេះ Rooney ដែលបច្ចុប្បន្នជាអ្នកចាត់ការក្លិប DC United ក្នុងក្របខ័ណ្ឌ MLS បានពេញចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ Bellingham ដោយលោកបានណែនាំឲ្យក្លិបចាស់ Man UTD របស់លោក ព្យាយាមទិញកីឡាករវ័យ១៩ឆ្នាំ មកកាន់ Old Trafford ទៀតផង ។
ថ្លែងជាមួយ talkSPORT អតីតប្រធានក្រុមអង់គ្លេស ត្រូវបានគេសួរថាតើ United គួរតែកំណត់គោលដៅលើ Bellingham នៅរដូវក្តៅឬអត់ ដោយ Rooney បានឆ្លើយថា៖
"