Messi វ៉ាដាច់ Ronaldo លើកំណត់ត្រាមួយនេះទៀតហើយ បន្ទាប់ពីលើកពាន បាល់ទាត់ពិភពលោកម្សិលមិញ - TrueID

Messi វ៉ាដាច់ Ronaldo លើកំណត់ត្រាមួយនេះទៀតហើយ បន្ទាប់ពីលើកពាន បាល់ទាត់ពិភពលោកម្សិលមិញ

December 20, 2022

កាតា៖ រូបភាព ខ្សែប្រយុទ្ធ Lionel Messi លើកពាន បាល់ទាត់ពិភពលោក បានក្លាយជារូបភាពដែលមានអ្នកចុច Like ច្រើនបំផុតក្នុងវិស័យកីឡា គឺវ៉ាដាច់ រូបភាពលេងអុករបស់ Messi និង Ronaldo ដែលបង្ហោះក្នុងគណនីរបស់ Cristiano Ronaldo ទៅទៀត។​

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

កាលពីយប់ថ្ងៃទី១៩ខែធ្នូកន្លងទៅ Messi បានជួយអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះ ក្រុមមាន់គក បារាំង។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់ពិភពលោក
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ បាល់ទាត់ពិភពលោក

ភ្លាមៗបន្ទាប់ពីពិធីទទួលពាននិងអបអរសាទរចប់ Messi បានបង្ហោះរូបភាពក្នុង Instagram ដែលធ្វើឲ្យមានអ្នកចុច Like ដល់ជាង ៥២លាន Likes ធ្វើឲ្យរូបភាពនេះក្លាយជារូបភាពដែលមានអ្នកចុច Like ច្រើនជាងគេក្នុងពិភពកីឡា។​

រូបភាព Messi បង្ហោះ
រូបភាព Messi បង្ហោះ

យ៉ាងណាមិញ មុននេះគឺ រូបភាព Ronaldo និង Messi លេងអុកជាមួយគ្នា ដែលបង្ហោះក្នុងគណនីរបស់ Ronaldo ជារូបភាពដែលមានគេចុច Like ច្រើនជាងគេក្នុងវិស័យកីឡា៕

រូបភាព Ronaldo បង្ហោះ
រូបភាព Ronaldo បង្ហោះ

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...