អ៊ីតាលី៖ អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប AS Roma បានដាក់សំណើជាផ្លូវការ ក្នុងការនាំយកខ្សែប្រយុទ្ធ Paulo Dybala ដែលជាអតីតកីឡាករ Juventus មករួមក្រុមហើយ។
ភាគីលោក Jose Mourinho នឹងស្នើកុងត្រាដល់កីឡាករសញ្ជាតិអាហ្សង់ទីន រូបនេះរហូតដល់ខែមិថុនា ឆ្នាំ២០២៥ ដោយប្រាក់ឈ្នួលអាចខ្ទង់ ៦លានដុល្លារ ក្នុងមួយឆ្នាំបូកជាមួយនឹងប្រាក់បន្ថែមផ្សេងៗ។
Dybala នឹងធ្វើការសម្រេចចិត្តនាពេលឆាប់ៗនេះ ខណៈដែលលោក Jose Mourinho ចង់បានគេមករួមក្រុមខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា Paulo Dybala បានចែកផ្លូវជាមួយ Juventus កាលពីខែមិថុនាឆ្នាំ២០២២នេះ បន្ទាប់ពីអស់សុពុលភាពកុងត្រា ដោយមកទល់ពេលនេះ រូបគេមិនទាន់រកក្លិបថ្មីលេងបាននៅឡើយទេ៕
ប្រភព៖ twitter