បរទេស៖ វីរបុរសរបស់ក្រុមជម្រើសជាតិ ប្រេស៊ីល លោក Ronaldo Nazario បានមានប្រសាសន៍ថា នៅពេលលោកឃើញ Kylian Mbappe ខ្សែប្រយុទ្ធរបស់ បារាំង និងក្រុម Paris Saint-Germain តែងតែធ្វើឱ្យលោកនឹកឃើញខ្លួនឯងកាលនៅជាកីឡាករ។
ជាការពិតណាស់ Mbappe រូបគេកំពុងបង្ហាញសមត្ថភាពបានល្អមែនទែន ជាពិសេសក្នុងការបង្ហាញខ្លួនជាមួយក្រុមបារាំង នៅ World Cup Qatar ២០២២ ថ្មីៗនេះដោយរូបគេបានជួយឱ្យក្រុមមាន់គកឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែជាអកុសលបានបរាជ័យក្រោមថ្វីជើងក្រុមអាហ្សង់ទីន នៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រ។
យ៉ាងណាមិញ លោក Ronaldo ហាក់បង្ហាញការកោតសរសើរទៅលើខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះជាខ្លាំងហើយលោកបានមានប្រសាសន៍ថា នៅពេលលោកឃើញ Mbappe លេង តែងតែធ្វើឱ្យលោកនឹកឃើញដល់ខ្លួនឯងកាលនៅជាកីឡាករ។
ទាក់ទងនឹងរឿងខាងលើ, លោក Ronaldoបានមានប្រសាសន៍យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda