បរទេស៖ យោងតាមការវិភាគរបស់ The Mirror ដែលជាកាសែតដ៏ល្បីប្រចាំប្រទេស អង់គ្លេស បានបង្ហាញថា Manchester United អាចប្រើប្រាស់នូវទម្រង់ ១ នេះ សម្រាប់រដូវកាល ២០២២-២០២៣ ក្រោយពួកគេយកបាន Casemiro និង Antony ។
ជាការពិតណាស់ នៅរដូវក្តៅនេះ Man UTD កំពុងធ្វើឱ្យកក្រើកទីផ្សារដោះដូរកីឡាករ ក្រោយពួកគេយកបាន Casemiro ពី Real Madrid ក្នុងតម្លៃ ៦០ លានផោន ឬប្រមាណជា ៧០ លានដុល្លារអាមេរិក និងចុងក្រោយនេះទើបតែយកបាន Antony ពី Ajax ក្នុងតម្លៃ ១០០ លានដុល្លារអាមេរិក។
ទាក់ទិននឹងកីឡាករចំណូលថ្មីខាងលើ, The Mirror បានធ្វើការវិភាគចំពោះទម្រង់លេងរបស់ Man UTD ដែលនឹងអាចប្រើនៅរដូវកាលនេះ ហើយសម្រាប់ទម្រង់ ៤-៣-៣ ត្រូវបានគេជឿថា ជាទម្រង់លេងដ៏មានសក្តានុពលបំផុតរបស់អ្នកចាត់ការថ្មីលោក Erik ten Hag។
ទម្រង់ ៤-៣-៣៖