បរទេស៖ កីឡាករឆ្នើម Lionel Messi ត្រូវបានរាយការណ៍ថា គេចង់ត្រលប់ទៅ Barcelona វិញ ដោយសារ Kylian Mbappe។
ជាការពិតណាស់ បន្ទាប់ពីផ្លាស់ ពី Barca មក PSG កាលពីរដូវក្តៅមុននេះ យើងឃើញថា Messi ហាក់ដូចជា គ្មានឥទ្ធិពលខ្លាំងដូចមុនឡើយ។ Messi ត្រូវបានអ្នកគាំទ្ររំពឹងថា គេនឹងធ្វើបានល្អជាងនេះ តែផ្ទុយទៅវិញ គឺខកបំណងទាំងអស់។ Messi បានបញ្ចប់រដូវកាលនេះ ដោយបង្ហាញខ្លួនបាន ៣៤ប្រកួត រកបាន ១១គ្រាប់ និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ១៤ដង។
បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយឲ្យដឹងថា Messi បានទាក់ទងទៅ លោក Xavi ឲ្យបើកផ្លូវត្រលប់ទៅ ទ្រនំចាស់ Barca វិញ ក៏ព្រោះតែ ការលេចធ្លោរបស់ Mbappe ហាក់ធ្វើឲ្យគេកំពុងស្ថិតនៅក្រោមស្រមោល ខ្សែប្រយុទ្ធក្មេងរូបនេះ ហើយថែមទាំងធ្វើឲ្យ គេបាត់បង់តួនាទី ច្រើនទៀតនៅក្នុងក្រុម៕
ប្រភព៖ sportskeeda