អេស្ប៉ាញ៖ ខ្សែបម្រើ Sergio Busquets ជាប្រធានក្រុម Barcelona បានសម្រេចចិត្តចាកចេញពីក្លិបហើយដោយសារតែគេធុញទ្រាន់នឹងអ្នករិះគន់។
Busquets នឹងអស់កុងត្រាស្នាក់នៅទឹកដី Camp Nou នារដូវក្ដៅឆ្នាំ២០២៣នេះហើយខណៈដែលគេទំនងជាផ្លាស់ទៅក្លិបនៅលីគអាមេរិក Major League Soccer គឺនៅក្លិប Inter Miami នេះបើយោងតាមការចុះផ្សាយរបស់ Mundo Deportivo ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះកំពុងក្លាយជាចំណុចកណ្ដាលនៃអ្នករិះគន់ ជាពិសេសគឺទម្រង់លេងរបស់គេក្នុងការប្រកួតទល់នឹង Inter Milan និង Real Madrid ៕
ប្រភព៖ sportskeeda