បរទេស៖ តាមរយៈការស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៤ ប្រកួតនៅខែមុន បានជួយឱ្យ Cristiano Ronaldo ឈ្នះពានកីឡាករល្អបំផុតរបស់ Premier League ប្រចាំខែមេសា។
Ronaldo ដែលបច្ចុប្បន្នឈានចូលវ័យ ៣៧ ឆ្នាំទៅហើយនៅតែបង្ហាញគុណភាពដ៏លេចធ្លោររបស់ខ្លួនបានដដែល, តួយ៉ាងនៅរដូវកាលនេះរូបគេរកបាន ២៤ គ្រាប់ក្នុងការប្រកួតគ្រប់កម្មវិធីឱ្យ Man UTD, ខណៈនៅក្នុងខែមេសាកន្លងទៅរូបគេរកបាន ៥ គ្រាប់ ពោលមាន ៣ គ្រាប់ជាមួយ Norwich, ១ គ្រាប់ជាមួយ Arsenal និង ១ គ្រាប់ទៀតជាមួយ Chelsea។
គួរដឹងថា Ronaldo បានបំបាក់កីឡាករគូប្រជែងចំនួន ៧ នាក់រួមមាន Kevin De Bruyne, Gabriel Jesus, Son, Thiago Alcantara, Bruno Guimaraes, Leandro Trossard និង Nathan Collins ដើម្បីក្លាយជាកីឡាករល្អបំផុតរបស់ Premier League ប្រចាំខែ មេសា៕
ប្រភព៖ Manchester Evening News