អឺរ៉ុប៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានដាក់ដេញថ្លៃពានបាល់មាស Ballon d'Or មួយក្នុងចំណោមប្រាំរបស់ខ្លួន ដើម្បីយកប្រាក់នោះមកធ្វើបរិច្ចាគលើមូលនិធិសប្បុរសធម៌។
ក្រោយការដាក់ដេញថ្លៃរួចមក ពាន Ballon d'Or នេះមានអ្នកដេញថ្លៃខ្ពស់បំផុតគឺ ៦០០០០ អឺរ៉ូ(ស្មើនឹងប្រមាណ៦៤៥០០ដុល្លារ) ដោយលោក Idan Ofer ដែលជាមហាសេដ្ឋីមានជាងគេនៅអ៊ីស្រាអ៊ែល ជាអ្នកឈ្នះការដេញថ្លៃនេះ។
នេះមិនមែនជាលើកទី១ទេដែល ពាន Ballon d'Or ត្រូវដាក់ដេញថ្លៃ ព្រោះពានបាល់មាសឆ្នាំ ១៩៥៧ របស់លោក Alfredo di Stefano បានថ្លៃដល់ទៅ ៦០៨០០ ផោន(ស្មើនឹងប្រមាណ ៧៣៩០០ ដុល្លារ) ខណៈពានបាល់មាសឆ្នាំ ១៩៥៩ គឺដាក់លក់បានដល់ ៥៤៤០០អឺរ៉ូ(ស្មើនឹងប្រមាណ ៦៦១០០ ដុល្លារ) ឯណោះ។
Ronaldo បានឈ្នះពាន Ballon d'Or លើកចុងក្រោយកាលពីឆ្នាំ២០១៧ ដោយសារព័ត៌មាន MARCA ផ្សាយថា ពានដែលបានដល់ដៃលោក Idan Ofer នោះគឺពាន Ballon d'Or ឆ្នាំ២០១៣៕
ប្រភព៖ sportskeeda