ស្វីស៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីតាលី កីឡាករ Mario Balotelli បានសម្រេចចិត្តចូលរួមជាមួយក្លិប FC Sion នៃលីគកំពូលស្វីស ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
ជាការពិតណាស់ Balotteli ជា កីឡាករល្បីខ្លាំងនៅចន្លោះឆ្នាំ ២០១០-២០១៩ ប៉ុន្តែ មួយរយៈចុងក្រោយនេះ រូបគេហាក់ស្ងប់ស្ងាត់បន្តិច ពោលគេបានបណ្តោយខ្លួនធ្លាក់ទៅលេងឲ្យក្រុមលីគទី២ លីគ៣ អ៊ីតាលី ជាដើម មុនសម្រេចចិត្តផ្លាស់មកលីគកំពូលស្វីសនៅក្នុងឆ្នាំនេះ។
សម្រាប់ការផ្លាស់មកកាន់ FC Sion នេះមានន័យថា វាជាក្លិបអាជីពទី១១ ក្នុងជីវិតបាល់ទាត់របស់គេ ខណៈ សាមីខ្លួននឹងធ្វើការតេស្តសុខភាពជាមួយក្លិបនៅក្នុងថ្ងៃនេះ៕
ប្រភព៖ Fabrizio Romano