បរទេស៖ យោងតាមសារព័ត៌មាន The Times បានចុះផ្សាយថាក្លិប Atletico Madrid ចង់ផ្តល់ជូនកីឡាករ Saul Niguez ដល់ក្រុម Manchester City ជាថ្នូរដូរយកកីឡាករ Bernardo Silva ទោះបីកីឡាករ Saul Niguez មានការចាប់អារម្មណ៍ពីក្រុម Manchester United និងក្រុម Bayern Munich ក៏ដោយប៉ុន្តែក្លិប Atletico ចាត់ទុកកិច្ចព្រមព្រៀងដោះដូរនេះជាមធ្យោបាយសន្សំសំចៃក្នុងការពង្រឹងហិរញ្ញវត្ថុក្លិបទាំងសងខាង។
តម្លៃខ្លួនខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Saul Niguez បច្ចុប្បន្នគឺប្រមាណជា ៧០ លានផោន (៨៥លានដុល្លារ) ដោយឡែកខ្សែប្រយុទ្ធស្លាបសញ្ជាតិព័រទុយហ្កាល់កីឡាករ Bernardo Silva តម្លៃខ្លួន ៧៥ លានផោនដែល Manchester City បានបង់ឲ្យក្លិប Monaco កាលពីរដូវក្តៅឆ្នាំ ២០១៧។ បច្ចុប្បន្នកីឡាករ Bernardo Silva កំពុងបំពេញភារ:កិច្ចឲ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ដើម្បីត្រៀមព្រឹត្តិការណ៍ Euro2020 ខណ: កីឡាករ Saul Niguez មិនត្រូវបានកោះហៅចូលជម្រើសជាតិអេស្ប៉ាញទេដោយសារមិនសូវបានលេងទៀងទាត់ឡើយដោយតែងតែស្ថិតក្រៅបញ្ជីរបស់លោក Diego Simeone រហូត៕
ប្រភព៖ The Times