កាលពីរាត្រីយប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់ពិតជាធ្វើបានល្អមែនទែនដោយបំបាក់ក្រុមជម្រើសជាតិអុីស្រាអែលក្នុងលទ្ធផល ៤ ទល់នឹង ០ ក្នុងជំនួបមិត្តភាពកម្តៅសាច់ដុំ ។ ទោះជាទទួលបានលទ្ធផលដ៏ល្អបែបនេះក្តី លោក Fernado Santos អ្នកចាត់ការក្រុមជម្រើសជាតិព័រទុយហ្គាល់ហាក់មិនទាន់ពេញចិត្តជាមួយទម្រង់លេងរបស់កូនក្រុមលោកនៅឡើយទេ។
ជាក់ស្ដែង លោកបាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា ទោះបីជាអាចទទួលបានជ័យជំនះបែបនេះក្តី ក៏ក្រុមរបស់លោកនៅមានចំណុចជាច្រើនដែលត្រូវបំពេញបន្ថែម។ លោកក៏បានបញ្ជាក់ឲ្យកាន់តែច្បាស់លាស់ផងដែរថា ក្រុមរបស់លោកបានធ្វើឲ្យខូចបាល់ជាច្រើន ហើយជាពិសេសគឺការចែកបាល់មិនបានល្អ។
លោកក៏បានបន្ថែមដែរថា នៅពេលនេះក្រុមរបស់លោកនឹងព្យាយាមបំពេញចន្លោះខ្វះខាតហើយនឹងត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍ Euro ៕