អេស្ប៉ាញ៖ ខ្សែប្រយុទ្ធ Marco Asensio បាននិយាយពីភាពអាចទៅរួចក្នុងការផ្ទេរទៅក្លិប Barcelona ដែលជាក្លិបគូប្រជែងដ៏ធំបំផុតរបស់ Real Madrid ។
ថ្មីៗនេះលេចឮព័ត៌មានចចាមអារ៉ាមថាភាគីលោក Xavi Hernandez ចង់បានគេមករួមក្រុមខណៈដែលកុងត្រា Asensio ជាមួយ Real Madrid នឹងអស់សុពុលភាពនៅរដូវក្ដៅឆ្នាំក្រោយនេះហើយ។
លោក Carlo Ancelotti ធ្លាប់បាននិយាយថាក្លិបនឹងអនុញ្ញាតឲ្យ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញបើសិនគេចង់ផ្លាស់ទ្រនំថ្មី។
Marco Asensio បានផ្ទេរពី Real Mallorca មកកាន់ Real Madrid កាលឆ្នាំ២០១៤ ដោយបង្ហាញខ្លួនបាន២៣៩ប្រកួតនិងបានជួយ ក្រុមលើកពានដល់ទៅ១៥ពាន។
ដោយឡែក ថ្លែងទាក់ទងនឹងភាពអាចទៅរួចក្នុងការផ្លាស់ទៅលេង Barcelona គឺ Asensio បាននិយាយថា៖
ប្រភព៖ sportskeeda