បច្ចេកទេសសុទ្ធសាធហ្មង! មកទស្សនាវីដេអូ Messi ស៊ុតបញ្ចូលទីទៅលើក្រុម Montpellier យប់មិញអ៊េមណាស់ - TrueID

បច្ចេកទេសសុទ្ធសាធហ្មង! មកទស្សនាវីដេអូ Messi ស៊ុតបញ្ចូលទីទៅលើក្រុម Montpellier យប់មិញអ៊េមណាស់

February 2, 2023

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្រុមម្ចាស់ផ្ទះ Montpellier បានបើកទ្វារកីឡដ្ឋាន Stade de la Mosson របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Parris Saint-Germain នៅក្នុងការប្រកួតសប្តាហ៍ទី ២១ នៃក្របខណ្ឌ Ligue 1។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមភ្ញៀវ PSG ពិតជាធ្វើបានល្អមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេទទួលជ័យជម្នះទៅលើក្រុម Montpellier ក្នុងលទ្ធផល ៣-១ ដែលក្នុងនោះ ៣ គ្រាប់របស់ PSG គឺរកបានដោយ Fabian Ruiz, Lionel Messi និង Warren Zaire-Emery ម្នាក់មួយគ្រាប់, ចំណែក ១ គ្រាប់របស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយកីឡាករ Arnaud Nordin។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា PSG បច្ចុប្បន្នកំពុងបន្តឈរនៅលើកំពូលតារាងនៃក្របខណ្ឌ Ligue 1 ដដែល ក្រោយឆ្លងកាត់ ២១ ប្រកួត ពួកគេឈ្នះ ១៦ និង ស្មើ ៣ និងចាញ់ ២ មាន ៥១។ ចំណែក Montpellier វិញ ពួកគេកំពុងឈរនៅលេខរៀងទី ១៤ ក្រោយឆ្លងកាត់ ២១ ប្រកួតដូចគ្នា ពួកគេឈ្នះ ៦ ស្មើ ២ និងចាញ់ ១៣ មាន ២០ ពិន្ទុ៕

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូប្រកួត

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...