ម៉េចទៀតហើយ? កីឡាករ Man UTD រូបនេះប្រកាសដកខ្លួនចេញពី ជម្រើសជាតិអង់គ្លេសនៅ Euro 2020 - TrueID

ម៉េចទៀតហើយ? កីឡាករ Man UTD រូបនេះប្រកាសដកខ្លួនចេញពី ជម្រើសជាតិអង់គ្លេសនៅ Euro 2020

June 16, 2021

អង់គ្លេស៖ អ្នកចាំទីដៃទី២នៅក្លិបបិសាចក្រហម Manchester United គឺ Dean Henderson ដែលត្រូវលោកគ្រូ Gareth Southgate កោះហៅឲ្យចូលលេងនៅជម្រើសជាតិអង់គ្លេសបានប្រកាសដកខ្លួនចេញពីការប្រកួតនៅ Euro 2020 ដែលនៅសល់ហើយ។

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

កីឡាករសញ្ជាតិអង់គ្លេសរូបនេះត្រូវត្រឡប់ទៅព្យាបាលបញ្ហារបួសត្រង់ត្រគាក ហើយអ្នកចាំទី Aaron Ramsdale នឹងចូលមកជំនួសរូបគេវិញទើបមានន័យថា ក្រុមជម្រើសជាតិអង់គ្លេសមានអ្នកចាំទីបីរូបគឺ Jordan Pickford ,Sam Johnstone និង Aaron Ramsdale

អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតទល់នឹងក្រូអាតកាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ Dean Henderson បានត្រឹមអង្គុយកៅអីបម្រុង ប៉ុន្តែឥលូវនេះគេពុំអាចមានវត្តមាននៅក្នុងការប្រកួត Euro 2020 បានឡើយ។

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

ទាក់ទងនឹងរឿងនេះដែរ ក្រុមជម្រើសជាតិអង់គ្លេសបានបង្ហោះសាបញ្ជាក់ថា៖

អ្នកចាំទី Dean Henderson
អ្នកចាំទី Dean Henderson

ប្រភព៖​ goal

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...