មានភាគរយខ្ពស់! Messi អាចនឹងបំបែកកំណត់ត្រាទាំង២នេះ របស់លោក Maradona នៅ World Cup 2022 - TrueID

មានភាគរយខ្ពស់! Messi អាចនឹងបំបែកកំណត់ត្រាទាំង២នេះ របស់លោក Maradona នៅ World Cup 2022

November 16, 2022

អាហ្សង់ទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi អាចនឹងបំបែកកំណត់ត្រាចំនួនពីររបស់លោក Diego Maradona នៅក្នុងព្រឹត្តិការណ៍ World Cup 2022 ខាងមុខនេះ។

លោក Diego Maradona និង Lionel Messi
លោក Diego Maradona និង Lionel Messi

ជាការពិតណាស់ នៅពេលនេះ Messi កំពុងតែហ្វឹកហាត់យ៉ាងសកម្មជាមួយក្រុមអាហ្សង់ទីនដើម្បីត្រៀមព្រឹត្តិការណ៍ World Cup ចូលមកដល់ ខណៈ ក្រុមស្ថិតនៅក្នុងពូល C ជាមួយ ប៉ូឡូញ, ម៉ិកស៊ិក និងអារ៉ាប៊ីសាអូឌីត។

ក្នុងនោះ សម្រាប់ការបង្ហាញខ្លួនលើកនេះ គឺ Messi អាចនឹងបំបែកកំណត់ត្រារបស់លោក Maradona ចំនួនពីរដូចជា កីឡាករអាហ្សង់ទីនដែលបង្ហាញខ្លួនបានច្រើនប្រកួតជាងគេក្នុងព្រឹត្តិការណ៍ World Cup (Messi ១៩ប្រកួត និង លោក Maradona ២១ប្រកួត) និង ជា កីឡាករ Assists បានច្រើនជាងគេ (Messi ៥ដង និង លោក Maradona ៨ដង)៕

លោក Diego Maradona និង Lionel Messi
លោក Diego Maradona និង Lionel Messi

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...