មិនធ្លាប់មានអ្នកធ្វើបាន! លោក Tuchel បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយនៅ UCL ក្រោយជួយ Chelsea ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ - TrueID

មិនធ្លាប់មានអ្នកធ្វើបាន! លោក Tuchel បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយនៅ UCL ក្រោយជួយ Chelsea ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ

May 6, 2021

អឺរ៉ុប៖ លោក Thomas Tuchel បានក្លាយជាអ្នកចាត់ការទូទៅដំបូងគេបង្អស់ដែលអាចដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ពីររដូវកាលជាប់ៗគ្នាជាមួយក្រុមពីរផ្សេងៗគ្នា។

លោក Thomas Tuchel
លោក Thomas Tuchel

ជាការពិតណាស់ ក្នុងការប្រកួតយប់មិញនេះ Chelsea បានយកឈ្នះ Real Madrid ក្នុងលទ្ធផល២ទល់នឹង០ នៃការប្រកួតជើងទីពីរ និង សរុបទាំងពីរជើង ៣ទល់នឹង១ ដើម្បីកក់កៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះជាមួយនឹង Manchester City។

ការប្រកួតរវាង Chelsea និង Real Madrid
ការប្រកួតរវាង Chelsea និង Real Madrid

បើយើងក្រឡេកទៅក្រោយបន្តិច កាលពីរដូវកាលមុន ក្នុងនាមជាគ្រូបង្វឹករបស់ Paris Saint Germain លោក​ Tuchel បានដឹកនាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ដូចគ្នា ប៉ុន្តែពេលនោះក្លិបអ្នកមានបារាំងខាងលើទទួលរង់បរាជ័យក្រោមថ្វីជើង Bayern Munich ក្នុងលទ្ធផល ១ទល់នឹង០។ 

លោក Thomas Tuchel
លោក Thomas Tuchel

បន្ទាប់ពីសាងបាននូវកំណត់ត្រាថ្មី ក្នុងពានរង្វាន់ Champions League លោក Tuchel បាននិយាយថា៖

ក្លិប Chelsea
ក្លិប Chelsea

ប្រភព៖​ goal

ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមចូលទៅកាន់ Group Telegram របស់ Khmerload តាមរយៈតំណភ្ជាប់ខាងក្រោម ៖

https://t.me/khmerload

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...