អីយ៉ាស់! Man UTD ទទួលបាន ភ្លើងខៀវឱ្យចូលចែចូវ គោលដៅរបស់លោក Ten Hag រូបនេះហើយ - TrueID

អីយ៉ាស់! Man UTD ទទួលបាន ភ្លើងខៀវឱ្យចូលចែចូវ គោលដៅរបស់លោក Ten Hag រូបនេះហើយ

December 20, 2022

បរទេស៖ ក្លិប Manchester United ទីបំផុតត្រូវបានបើកភ្លើងខៀវឱ្យទិញយកកីឡាករCody Gakpo របស់ក្រុម PSV Eindhoven ហើយ, នេះបើតាមរបាយការណ៍នៅបរទេស។

Cody Gakpo
Cody Gakpo

ជាការពិតណាស់ Man UTD ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ ហូឡង់ ខាងលើតាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅមកម្ល៉េះប៉ុន្តែបន្ទាប់ពីការចរចារួច ក៏បានបរាជ័យទៅវិញ ដោយសារតែក្លិបនិងក្លិបនិយាយតម្លៃផ្ទេរមិនត្រូវរ៉ូវគ្នា។

Erik Ten Hag
Erik Ten Hag

សម្រាប់ Gakpo ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ រូបគេពិតជាធ្វើបានល្អមែនទែនជាមួយ PSVក្នុងនោះរូបគេរកបាន ៩ គ្រាប់ និង Assist ១២ លើកក្នុងចំណោមការបង្ហាញខ្លួន ១៤ ប្រកួតហើយក្នុងនោះរូបគេក៏បានចូលរួមជួយចំណែកច្រើនផងដែរ ក្នុងការជួយឱ្យហូឡង់ ឡើងមកកាន់វគ្គ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup មុនពេលបរាជ័យក្រោមថ្វីជើងក្រុម អាហ្សង់ទីន។

Cody Gakpo
Cody Gakpo

ទន្ទឹមនឹងការបង្ហាញសមត្ថភាពដ៏ល្អបែបនេះGakpo ហាក់ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗច្រើនមែនទែនហើយក្នុងនោះក៏មាន Man UTD មួយផងដែរ,ខណៈបច្ចុប្បន្នជាដំណឹងល្អមួយសម្រាប់ក្រុមរបស់លោក Erik Ten Hag បន្ទាប់ពីអ្នកចាត់ការរបស់ PSV លោក Ruud van Nistelrooy បានបង្ហើបបើកភ្លើងខៀវឱ្យខ្សែប្រយុទ្ធរបស់ហូឡង់ចាកចេញនៅទីផ្សារដោះដូរខែមករានេះ៕

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...